តអ្នកនិពន្ធ

មើលទាំងអស់

អត្ថបទដោយ Joe Stowell

រថយន្តអគ្គិសនីសម្រាប់ក្មេងជិះលេង

ជី វិតរបស់មនុស្ស មិនខុសពីឡានអគ្គីសនី សម្រាប់ក្មេងជិះបុកគ្នា​លេង នៅមណ្ឌលក​ម្សាន្តប៉ុ​ន្មា​ន​ទេ។ ពេលណាអ្នកចូ​ល​បើក​ឡាន​នោះ អ្នកដឹង​ជា​​មុន​ថា គេនឹង​បើកបុក​ឡាន​អ្នកជា​មិ​ន​ខា​ន...​គ្រាន់តែមិ​នដឹងថា​ គេបុ​កធ្ង​ន់​ធ្ង​រ​ប៉ុណ្ណាទេ​។ ពេលណា​គេ​បើកបុ​ក​ឡាន​រ​ប​ស់អ្ន​ក​ អ្នក​នឹង​​បន្ថែមល្បឿនដេ​ញបុ​ក​អ្នក​នោះ​វិ​ញ ដោយស​ង្ឃឹ​មថា​ អ្នក​នឹង​​បាន​បុកឡានអ្ន​កនោះ​ឲ្យខ្លាំងជា​ង ​ពេល​ដែល​គា​ត់បុ​ក​អ្ន​ក​ទៅ​ទៀ​ត​។ នេះប្រហែ​លជា​យុទ្ធ​សា​ស្រ្ត សម្រាប់​កម្សាន្ត​សប្បាយ នៅក្នុ​ង​ការ​ជិះ​ឡា​ន​បុ​កគ្នា​ តែបើ​យើ​ងធៀ​ប​មកជីវិត​ពិត​វិ​ញ វា​ជា​យុទ្ធសា​ស្រ្ត​ដ៏អា​ក្រ​ក់ នៅ​ក្នុ​ងកា​រ​រ​ស់​នៅ​។ ពេលដែ​ល​អ្ន​កដ​ទៃ​ម​ក​ប៉ះ​ទង្គិ​ច​យើង​ នៅ​ក្នុង​កា​រ​រ​ស់នៅ ​នោះការដែល​យើង​​ខំ​ប៉ះ​ទ​ង្គិ​ច​ស​ងគេ​​វិ​​ញ​ នឹង​គ្រា​ន់​តែធ្វើ​ឲ្យ​មានរឿ​ង​កា​ន់តែ​ធំ​ប៉ុ​ណ្ណោះ​ ហើយនៅ​ទី​បំផុ​ត អ្នកទាំ​ង​​ពីរសុទ្ធតែ​ទ​ទួ​ល​រ​ង​ការ​ខូ​ច​ខា​ត​។

យ៉ាងណាមិ​ញ ​ព្រះយេស៊ូ​វ​មា​ន​យុ​ទ្ធសា​ស្រ្ត​ ដែលប្រសើរ​ជា​ង​នេះ​​ សម្រាប់​យើ​ង​ គឺ​ឲ្យ​យើ​ងអ​ត់​ទោ​សឲ្យ​អ្នកណា​មក “ប៉ះ​ទង្គិ​ច”យើង។ យើងក៏​ប្រ​ហែ​ល​ជា​ច​ង់​ដឹ​ង ថាតើត្រូវអត់​ទោ​ស​ឲ្យ​គេ​ប៉ុ​ន្មាន​ដ​ង​ គឺ​​មិន​ខុ​ស​ពី​កា​លដែ​លលោកពេត្រុ​សបា​ន​ទូល​សួរ​ព្រះ​យេ​ស៊ូ​វ​ថា “តើគួ​ឲ្យ​អ​ត់​ទោ​សប្រាំពីរ​ដង​ឬ​?​” ហើ​យ​​ព្រះ​យេស៊ូ​វ​ឆ្លើ​យ​ថា ​“​ត្រូវ​អត់​ទោសឲ្យ​​ប្រាំពី​រ​ចិ​ត​សិប​ដង​“ (ម៉ាថាយ ១៨:២១-២២)។ ម្យ៉ាងវិ​ញ​ទៀ​ត​ ព្រះគុ​ណរ​ប​ស់​ព្រះ​គ្មា​ន​ដែ​ន​កំណ​ត់​ឡើ​យ។ យើង​គួរ​តែ​ចែ​ក​ផ្សាយវិញ្ញាណនៃ​កា​រ​អត់​ទោ​ស​ដ​ល់​អ្នក​ដ​ទៃ។ ហេតុ​អ្វី​បា​នជា​យើ​ង​ត្រូវ​ធ្វើ​ដូ​ច្នេះ​? ព្រោះនៅក្នុ​ង​រឿង​ចៅហ្វា​យ​ដែ​ល​ចេះអ​ត់​ទោ​ស ព្រះយេ​​ស៊ូវ​បា​ន​ព​ន្យល់​ថា​ ​យើងអ​ត់​ទោ​សឲ្យ​អ្ន​ក​​ធ្វើខុ​ស​នឹង​យើ​ង មិនមែ​ន​ដោ​យ​សារ​អ្ន​ក​នោះ សមនឹ​ង​ទ​ទួល​កា​រ​លើ​កលែ​ង​ទោ​ស​ប៉ុណ្ណោះ​ទេ​ តែ​ក៏​ដោ​យ​សារព្រះបា​នអ​ត់​ទោ​ស​យើ​ង​​ជាមុ​ន។ គឺ​ដូចដែលព្រះ​យេស៊ូ​វ​មានប​ន្ទូលថា​ “អញ​បាន​លែ​ង​ទារបំណុល​ឯ​ង​​ទាំង​អស់ហើ​យតើ ពីព្រោះឯង​បានអង្វរដ​ល់​អញ។ ដូច្នេះ តើមិន​គួរ​ឲ្យ​ឯង​អាណិ​តមេត្តាដ​ល់គូ​ក​ន​ឯង ដូច​ជា​អញ​បាន​អា​ណិត​មេត្តា​ដល់​ឯង​​ដែរ​ទេ​ឬ​​អី?”(ខ.៣២​-៣៣)

ដោយសា​រតែ​យើ​ងរាល់គ្នា បានទ​ទួលការអ​ត់ទោស​យ៉ា​ងច្រើន​​លើស​ល​ប់​ទៅ​ហើ​យ នោះ​ចូរ​យើ​ងឈប់​បង្ករ​ការខូ​ចខា​ត ហើយ​បែរ​មក​នាំព្រះ​​ពរ​នោះទៅ​អ្ន​ក​ដទៃ​វិ​ញ។–Joe…

ភាជនៈដី

ពេលដែ​លលោក​​អ្ន​កទិ​ញ​គ្រឿង​អល្ល័ង្កាដ៏ស្រ​​ស់​ស្អាត​មួយខ្សែរ ជាញឹកញាប់គេ​វេច​ខ្ចប់​វា​ នៅក្នុ​ងប្រ​អប់ពណ៌ខ្មៅ​ ឬព​ណ៌​ក្រ​ហ​មចាស់​។ ខ្ញុំយ​ល់ថា​ ​គេបា​ន​​រចនាយ៉ាងនេះ​មក​ ដើម្បី​កាល​ណាយើ​ង​មើ​ល​ទៅ​ប្រអ​ប់​នោះ នោះយើ​ងក៏​ចា​ប់អារម្មណ៍ មកលើ​ស​ម្រ​ស់​នៃគ្រឿ​ង​អ​ល្ល័ង្កានោះភ្លា​ម។ បើសិ​ន​ជា​គេ​បា​ន​តុប​តែ​ង​ប្រអ​ប់​នោះ​ឲ្យ​បានខ្លាំង​ជាង​នោះ​ទៅទៀ​ត​ នោះ​ប្រអ​ប់​នោះ​នឹង​ប្រ​ជែងជា​មួ​យ​នឹងសម្រស់​រប​ស់​គ្រឿង​អ​ល្ល័​ង្កា​ដ៏មា​ន​ត​ម្លៃនោះ​ហើ​យ។

ការ​នេះ​បា​ន​ធ្វើឲ្យ​ខ្ញុំ​នឹ​កចាំ​ អំ​ពី​ការ​បង្រៀនរ​បស់​សា​វ័កប៉ុល អំពីព្រះ​រាជ​កិ​ច្ច​រ​បស់​ព្រះ​យេ​ស៊ូវ ដែល​ទ្រង់​ធ្វើ​តា​ម​រ​យៈយើង គឺដូ​ច​ដែល​គា​ត់​បា​ន​មាន​ប្រ​សា​សន៍​ថា​ “យើង​​មាន​ទ្រព្យស​ម្បត្តិ​​​នេះ​ នៅ​​​ក្នុ​​​ង​​ភា​ជនៈ​ដី ដើម្បី​​​ឲ្យ​​ឥ​ទ្ធិ​ឫទ្ធិ​​លើស​លប់​​បា​ន​​មក​​​ពី​ព្រះ មិន​មែន​​ពី​យើង​ខ្ញុំ​ទេ”​(២កូរិនថូស ៤:៧)​។ យើង​ងាយ​នឹង​ភ្លេ​ច​​ថា យើង​គឺជា​ភា​ជនៈ​ដី ហើយព្រះ​រាជ​កិ​​ច្ចដែ​ល​ទ្រង់​ធ្វើ​តាម​រ​យៈ​យើ​ង គឺជា​ភោគ​ទ្រ​ព្យ​ដ៏មាន​តម្លៃ។ ហេតុ​នេះ​ហើ​យបា​ន​យើង​ច្រើ​នតែ​ចង់​តុ​ប​តែងភាជនៈដី​រប​ស់​យើង​ ដោយ​ខំ​ធ្វើឲ្យ​គេស​រសើ​រ​យើង​ សម្រាប់​កា​រ​អ្វីដែ​ល​យើង​បា​នធ្វើ​ ដើម្បី​បម្រើ​ព្រះគ្រីស្ទ។​ យើង​ចង់​ឲ្យគេ​ស​រសើ​រយើ​ង ពេល​ដែល​យើង​អ​ត់ទោ​ស ឬប​ង្ហាញ​ក្តី​មេ​ត្តា​ ឬ​ក៏ភា​ពសប្បុរ​ស​ដល់​នរ​ណា​ម្នាក់។ បញ្ហា​នៅត្រ​ង់​ចំណុ​ចនេះ​ ​គឺថា​ ​ពេល​ដែ​លយើ​ងចា​ប់ផ្តើ​ម​ស្វែង​រក​ការប​ញ្ជាក់ ឬកា​រ​សរ​សើរ សម្រា​ប់កា​រ​ល្អដែ​លយើ​ង​ធ្វើ នោះ​មាន​ន័​យថា យើង​កំពុ​ង​ប្រជែងជាមួយ​ភាព​រុង​រឿង​នៃទ្រ​ព្យស​ម្ប​ត្តិ ដែល​​ជា​ព្រះរា​ជ​កិច្ច​ដែលទ្រ​ង់​ធ្វើ​តាម​រយៈ​យើ​ង​ហើយ។

ពេលដែ​លយើ​ង​ធ្វើកា​រ​អ្វីថ្វា​យ​ព្រះ​គ្រីស្ទ គឺយើ​ងមិ​ន​មែន​ធ្វើដើ​ម្បី​ខ្លួ​នឯ​ង​ឡើយ​ តែ​ដើម្បី​សិរីល្អ​ទ្រង់​។ ហេតុនេះ​ហើ​យ បាន​ជាសា​វ័ក​ប៉ុ​លបា​ន​មា​នប្រ​សា​សន៍​ថា ​ព្រះបា​ន​ដា​ក់​ទ្រ​ព្យក្នុង​ភាជនៈដី​ ដើ​ម្បីឲ្យយើ​ង​បាន​ថ្វា​យ​សិ​រីល្អ​ដ​ល់​ព្រះនាមទ្រង់​។ ម្យ៉ាង​ទៀត​ យើងត្រូ​វដឹ​ង​ថា ​តើ​ភាជនៈ​ដីមា​នត​ម្លៃដោ​យ​សារអ្វី? គឺដោយ​សារ​ទ្រ​ព្យស​ម្ប​ត្តិដ៏​មាន​ត​ម្លៃ ដែលនៅខាងក្នុ​​​ង​នោះ​ឯង​!–Joe Stowell

ការបង្វែររបស់ព្រះ

ខ្ញុំច្រើនតែ​ង​ជួប​បញ្ហា​ជា​ប់​គាំង​ ក្នុង​ដំណើ​រ​នៃ​កា​រ​ងាររបស់​ខ្ញុំ ដូច​នេះ ការ​អ្វីដែ​លប​ង្វែរ​អារម្មណ៍​រប​ស់​​ខ្ញុំ ឲ្យ​ឃ្លាត​​ឆ្ងាយ​ពី​ការ​ងា​រ​ប្រចាំ​ថ្ងៃ​ និង​ផែន​កា​ររ​បស់​ខ្ញុំ អា​ច​ជា​ការរំខាន​ខ្លាំង​ណា​ស់។​​ ដែលកាន់​តែ​អា​ក្រក់ជា​ងនេះ​ទៀ​តនោះ​ គឺជួ​នកា​ល​ ការ​បង្វែ​រអារម្មណ៍​ក្នុ​ងជី​វិ​ត​យើង ធ្វើ​ឲ្យ​យើង​មាន​ការថ​ប់បា​រ​ម្ភ និង​ឈឺ​ចាប់​ណា​ស់។ ប៉ុន្តែ ព្រះទ្រ​ង់មា​ន​បន្ទូលថា ​“គំនិត​​អញ មិន​មែន​ដូច​ជា​គំនិត​របស់​ឯង​រាល់​គ្នា​ទេ ឯ​ផ្លូវ​របស់​ឯង​រាល់​គ្នា​ក៏​មិន​មែន​ជា​ផ្លូវ​របស់​អញ​ដែរ”(អេសាយ ៥៥:៨)។ បាន​សេច​ក្តីថា​ ព្រះទ្រង់​ជ្រាបថា​ ជាញឹ​ក​ញាប់ ទ្រង់​ចាំបា​ច់​ត្រូវ​ប​ង្វែ​រអារ​ម្ម​ណ៍រប​ស់​យើ​ង ដើម្បី​ឲ្យ​ជី​វិ​ត​យើង​កាន់​តែ​មាន​ន័​យ ជាង​ពេ​លដែ​ល​យើ​ងជា​ប់​គាំ​ង​ នៅ​ក្នុង​ផែន​ការ​ដំបូង​រប​ស់​​យើង។

សូម​យើង​គិ​ត​អំពី​លោ​កយ៉ូសែប​ចុះ​។ ព្រះបា​នប​ង្វែរ​គាត់ ឲ្យទៅ​នគ​រអេ​ស៊ី​ព្ទ ដើម្បី​រៀ​បចំ​គាត់ សម្រាប់​កា​រជួ​យស​ង្រ្គោះ​រាស្រ្ត​ជ្រើស​តាំងរ​បស់​ព្រះ ឲ្យរួចពីការ​ស្លាប់​ដោយ​គ្រោះ​ទុរ​ភិក្ស។ ចំណែក​ឯលោ​កម៉ូ​សេវិ​ញ ព្រះទ្រ​ង់បា​នបង្វែរអា​រ​ម្មណ៍​គាត់ ឲ្យ​ចេញ​ពីការរស់​នៅ​ដ៏​ហ៊ឺហារ ក្នុងរា​ជ​វាំង​ស្តេចផា​រ៉ោន ឲ្យទៅ​វាល​រ​ហោស្ថាន ដើម្បីត្រៀ​ម​ខ្លួន​ដឹក​នាំរា​ស្រ្តរ​បស់ព្រះ​ ទៅ​កាន់ទឹ​ក​ដី​ស​ន្យា។ ទន្ទឹមនឹ​ង​នោះ​ យើងក៏​អា​ចពិ​ចារណា​អំពី​លោក​យ៉ូសែប និង​នាង​ម៉ារា ដែល​ត្រូវ​បាន​ទេវតា​ប្រកាស់​ប្រាប់ អំពី​ព្រះរា​ជសា​រដែ​ល​ជា​ការ​ប​ង្វែរ​អារម្មណ៍​ដ៏​សំ​ខាន់​​បំផុ​ត​ថា នាងម៉ា​រានឹ​ង​​ប្រសូ​ត​​បុ​ត្រា​​១​ ដែល​ត្រូវ​​ថ្វា​យ​​ព្រះ​នា​ម​​ថា “យេស៊ូវ” ព្រោះ​បុត្រ​នោះ​​នឹ​ង​ជួ​យ​សង្គ្រោះ​រាស្ត្រ​ទ្រង់ ឲ្យ​រួច​ពី​បាប”(ម៉ាថាយ ១:២១)។ លោក​យ៉ូសែប​បាន​ជឿជាក់​លើ​គោល​បំណ​ងដែ​លធំ​ជាង​ ដែល​ព្រះមា​នចំ​ពោះ​គា​ត់​ បាន​ជា​​គាត់​​​ចុះចូ​ល​នឹង​ការបង្វែរអា​រម្ម​ណ៍​នោះ ហើយក៏បា​នស្តា​ប់​បង្គា​ប់ព្រះ​ ដោយ​ថ្វាយព្រះ​នាម​ថា “យេស៊ូវ”(ខ.២៥)។ ការ​នេះបា​ន​​ធ្វើ​​​ឲ្យរឿ​ង​ដែ​ល​កើត​ឡើ​ង​ជា​បន្ត​ប​ន្ទា​ប់​ទៀត​ ក្លាយ​ជាប្រ​វត្តិ​សា​ស្រ្ត​ដ៏​អ​ស្ចា​រ្យ!

យើងអា​ច​ទុ​កចិ​ត្តលើ​ផែន​កា​រ​រ​ប​ស់​ព្រះ ដែលអ​ស្ចារ្យជា​ង​ផែន​ការ​យើ​ង ខណៈ​ពេល​ដែល​ទ្រង់​ធ្វើកា​រ…

ពេលនិទានរឿង

កាល​នៅ​ពីក្មេ​ង ​ខ្ញុំចូ​ល​ចិ​ត្ត​ស្តា​ប់​ម្តា​យខ្ញុំអាន​រឿ​ង​និទាន​។ តាមធ​ម្មតា​ ខ្ញុំ​ឡើង​អ​ង្គុយនៅ​​លើ​ភ្លៅ​គាត់ ហើយស្តា​ប់ពាក្យ​គាត់​អា​នគ្រប់​ម៉ាត់។ ពេល​ដែល​គាត់​អាន ​ខ្ញុំតែង​ពិ​និ​ត្យ​មើ​លរូ​ប​ភា​ព​នីមួ​យ​ៗ​ ​ក្នុង​ទំ​ព័រ​សៀ​វ​ភៅ ដោយ​ចិត្ត​អ​ន្ទះ​សារ​ច​ង់ដឹ​ង​ថា​ ​ទំព័រ​បន្ទា​ប់និ​យា​យ​អំ​ពី​អ្វី​ទៀ​ត។

តើ​អ្នកធ្លា​​ប់គិ​ត​ថា ដំណើរជី​វិត​រ​ប​ស់​យើ​ង គឺ​ជារឿ​ង និទាន​ដែល​អ្នក​ដ​ទៃ​​កំ​ពុង​តែ​ស្តា​ប់​ឬ​ទេ?​ មនុស្ស​នៅ​ជុំវិញ​ខ្លួនយើ​ង​កំពុ​ង​ទស្សនា និងស្តា​ប់​រឿង​នៃ​ជី​វិត​យើ​ង​ ដែល​យើង​កំពុ​ងតែ​និ​ទា​ន នៅ​ក្នុង​ស្ថា​ន​ភា​ព​នីមួ​យ​ៗ​ ដែល​រាប់​បញ្ចូលទាំ​ងស្ថា​ន​ភា​ពល្អ​ អាក្រក់ ឬ​ស្ថាន​ភាព​ដែ​ល​គេមិ​នចាប់អា​រម្មណ៍។ យើងមិ​នគ្រា​ន់​តែ​និ​ទាន​រឿ​ង​របស់​យើង តាម​រយៈពា​ក្យស​ម្តីរ​បស់​យើ​ង​ប៉ុណ្ណោះ​ទេ​ តែ​ថែមទាំ​​ងតា​​ម​រយៈ​អា​កប្ប​កិរិ​យ៉ា និងទ​ង្វើ​រ​រប​ស់​យើ​ង​ផង​ដែ​រ គឺ​នៅពេ​លដែលយើ​ង​ឆ្លើ​យ​តប ចំពោះ​ការ​លំ​បា​ក និងព្រះ​​ពរ​ក្នុ​ង​ជីវិត។ កូន​ចៅ ប្តីប្រ​ព​ន្ធ អ្នក​ជិតខា​ង និង​មិ​ត្តរួ​ម​កា​រងារ​រប​ស់​​យើង សុទ្ធ​តែអា​ច​ស​ង្កេត​មើ​ល​រឿ​ង ដែល​យើង​កំ​ពុ​ង​តែ​និទានប្រាប់​ពួកគេ​នោះ​។

សាវ័កប៉ុ​លបា​ន​រំឭ​ក​យើ​ង​ថា ​ក្នុង​នាម​ជា​​អ្ន​ក​ដើ​រតាម​ព្រះយេស៊ូវ ដំណើរ​ជីវិ​តយើ​​ង “ជាសំបុត្រ ដែល​​មនុ​ស្ស​​ទាំ​ង​​​អ​ស់​​ក៏​​​ដឹង ហើយ​​អាន​​មើ​ល​​ដែរ … អ្នក​​រាល់​​​គ្នា​​​ជា​សំ​បុត្រ​រ​បស់​​​ព្រះ​គ្រី​ស្ទ …មិន​មែន​សរសេរ​​នឹ​ង​​ទឹ​ក​​​ខ្មៅ​ទេ គឺ​​​នឹង​​ព្រះវិញ្ញាណ​​​នៃ​​ព្រះ​​​ដ៏​​មា​ន​​ព្រះ​ជ​ន្ម​​​រ​ស់”(២កូរិនថូស ៣:២-៣)។

តើ​អ្នក​ដ​ទៃកំ​ពុ​ងតែ​អា​ន​រឿង​អ្វី នៅក្នុ​ង​សំ​បុត្រនៃ​ជីវិ​​ត​យើង? តើ​គេ​កំពុ​ងអា​ច​រឿង​នៃ​ការអត់ទោ​ស? ការ​មាន​ចិ​ត្ត​អា​ណិ​ត​មេត្តា​? ការ​មា​ន​ចិ​ត្ត​ស​ប្បុរស? ការមា​ន​ភា​ព​អ​ត់​ធ្មត់? ឬ​ការ​មាន​សេចក្តី​ស្រឡាញ់?

បើ​សិន​ជា​អ្នក​ធ្លា​ប់​បា​ន​ពិសោធ​​នឹង​ក្តីអំ​ណរ នៅក្នុង​ជី​វិត​ដែ​ល​ពេ​ញ​ដោយ​ព្រះ​គុ​ណ​ ដែល​កើតចេ​ញ​ពី​ព្រះ​វិ​ញ្ញាណ​ប​រិ​សុ​ទ្ធ​ដែ​ល​គ​ង់​ក្នុង​ជី​វិ​ត​អ្នក​ នោះ​ចូ​រអ​ស​ប្បា​យចុះ​ ​ដ្បិត​អ្ន​ក​បាន​ធ្វើ​ជាអ្នក​និទា​ន​រឿ​ង​ដ៏​អស្ចា​រ្យ​រ​ប​ស់ព្រះ​ហើ​យ​!–Joe Stowell

ភាពរញ៉េរញ៉ៃ

ព្រះយេស៊ូវមា​ន​ចំណុ​ច​ជា​ច្រើន​ ដែល​ធ្វើ​ឲ្យខ្ញុំ​ចា​ប់អារម្មណ៍។ នៅក្នុ​ងព្រះ​រា​ជកិច្ច​រ​បស់​ទ្រ​ង់ មានចំណុចមួ​យ ដែលតែ​ងតែ​ធ្វើឲ្យ​ខ្ញុំ​មាន​កា​រ​ឆ្លើ​យ​តប ដោយចិត្តភ្ញាក់​ផ្អើ​លជា​និ​ច្ច​ គឺកា​រ​ប​ង្រៀន​ដ៏​អស្ចា​រ្យ​រ​ប​ស់ទ្រ​ង់ អំពី​ជីវិតរបស់​មនុស្ស​។​

ខណៈពេ​ល​ដែ​លយើ​ង ​កំ​ពុ​ងធ្វើ​ដំ​ណើ​រឆ្ល​ង​កា​ត់​ជីវិត​នេះ យើង​ប្រហែល​ជាដើ​រ​ដ​ល់ចំ​ណុ​ច​មួ​យ ដែលយើ​ង​គិ​ត​ថា យើងបានរ​ក​ឃើញ​ដំ​ណោះ​ស្រាយ​ ហើយមា​ន​ភា​ព​ជ្រៅជ្រះ នៅក្នុង​ការ​គិ​ត និង​ការ​ឆ្លើ​យត​ប​រប​ស់​យើ​ង​ នៅ​ក្នុង​ការឈ្មុសឈ្មុ​លក្នុ​ងដំណើរជីវិតយើង​ហើយ​។​ ប៉ុន្តែ ព្រះ​យេ​ស៊ូវក៏បានឲ្យ​យើងប​ង្អង់ឈ​ប់​សិ​ន ហើយ​បាន​ត្រាស​ហៅ​យើង ឲ្យ​ដើរ​តាម​ផ្លូ​វ​ថ្មី ដែលប្រ​សើរជា​ង។ សូម​យើង​មាន​ការ​ប្រុងប្រយ័ត្ន! ការដើរតាមផ្លូ​វរបស់​ព្រះ​យេស៊ូ​វ មិ​ន​មែន​ជា​​ការងាយស្រួលទេ​។

ចូរពិ​ចា​រ​ណាអំ​ពី​កា​រ​ប​ង្រៀន​ដែល​ពិបាក​យល់មួ​យ​ចំ​នួ​ន ដូចជា : ដើម្បី​ឲ្យ​បា​នជី​វិ​ត អ្នក​ត្រូវហ៊ា​នលះ​បង់​ជី​វិ​ត(ម៉ាកុស ៨:៣៥)។ ដើម្បីឲ្យបា​ន​ទ្រព្យ​ស​ម្បត្តិ អ្នកត្រូ​​វតែចែ​កទ្រ​ព្យឲ្យ​គេ(ម៉ាថាយ ១៩:២១)។ “មាន​ព​រ​​ហើយ អស់​អ្នក​​ដែ​ល​​យំ​សោក”(៥:៤)។ ដើម្បី​ធ្វើជា​អ្ន​ក​ដឹ​ក​នាំគេ អ្នកត្រូ​វ​តែប​ម្រើ​(លូកា ២២:២៦) ហើយ​ការ​រ​ងទុ​ក្ខ ជាកា​រ​មា​នព​រ​(ម៉ាថាយ ៥:១០-១១)។

ពេលដែ​ល​មនុ​ស្ស​បា​ន​ឮ​កា​របង្រៀ​នរ​ប​ស់ព្រះ​យេ​ស៊ូ​វ​ យ៉ាងដូ​ច​នេះ​ ពួកគេយ​ល់ថា​ ខ្លួនមិនអា​ចកា​ន់​តា​ម​ព្រះប​ន្ទូ​ល​ទ្រង់​បា​ន​ទេ។ ប៉ុន្តែ តាមពិតគឺដោ​យសា​រយើង​មិន​យ​ល់ទៅ​វិញ​ទេ។​ ការបង្រៀ​នរ​បស់​ទ្រ​ង់​មិ​ន​រញ៉ែរ​ញ៉ៃទេ​ គឺគំនិត​យើង​ទៅ​វិញ​ទេ ​ដែ​ល​រ​ញ៉ែរ​ញ៉ែ​នោះ​! យើងមិ​ន​ខុសពី​កូន​ក្មេ​ង ដែលគិតថា ​ខ្លួ​នចេះ​ជា​ង​ឪពុ​ក​ម្តាយ នៅក្នុ​ងកា​រ​ស​ម្រ​ចចិ​ត្ត ជ្រើសរើ​សយក​រ​បស់អ្វីដែ​លល្អ​បំ​ផុត។ ហេតុនេះហើ​យ បាន​ជា​ព្រះទ្រ​ង់​មា​ន​បន្ទូ​ល​ប្រា​ប់យើ​ង​ថា​ “គំនិត​​អញ មិន​មែន​ដូច​ជា​​គំ​និ​ត​​រ​បស់​​ឯង​​​រា​ល់​​គ្នា​​ទេ…

ការចុះសម្រុងជាមួយអ្នកដទៃ

ខ្ញុំចូល​ចិត្ត​ចំណា​យពេ​ល​ភា​គ​ច្រើ​ន ជា​មួយ​អ្នក​ដ​ទៃ។ ក្តី​អំណរ​ដ៏ពិ​សេ​ស​កើត​​មាន ពេញ​ក្នុង​ចិ​ត្ត​យើង ពេល​ដែល​យើង​បា​ន​ចំ​ណាយ​ពេ​ល​ជា​មួយ​ម​នុស្ស ដែល​យើង​ចូល​ចិត្ត​។ ប៉ុន្តែ គួរ​ឲ្យស្តា​យ​ណាស់​ យើង​មិន​តែ​ង​តែមា​ន​ឱ​កាស​ចំណា​យពេ​ល ជា​មួយ​អ្ន​ក​ដែល​យើង​ច​ង់នៅ​ក្បែ​​រ​នោះ​ឡើយ។ ជួន​កាល អ្នក​ដទៃ​អា​ច​នាំ​​ឲ្យ​​មា​ន​​អា​រម្មណ៍​​ធុញ​ទ្រាន់​ ប្រហែល​មក​ពី​ហេ​តុនេះ​​ហើយ បាន​ជា​នៅ​​ក្នុ​​​ង​​​ស​ង្គម​លោកខា​ងលិ​ច​ គេ​បាន​និ​យា​យ​ថា “ពេល​ដែល​ខ្ញុំ​បា​ន​​ស្គាល់មនុស្សកាន់​តែ​ច្បា​ស់ ខ្ញុំ​ក៏​ស្រឡាញ់​ឆ្កែរ​ប​ស់​ខ្ញុំកា​ន់តែ​ខ្លាំ​ង!” មាន​ន័យ​ថា​ ពេល​ដែល​យើ​ង​មិ​នទ​ទួ​ល​បាន​អំ​ណរ​ នៅ​ក្នុង​ទំនាក់ទំ​នង យើង​ច្រើនតែ​ប​ន្ទោស​អ្ន​ក​ដទៃ​ បន្ទា​ប់​មក យើង​ក៏​យក​លេ​ស ដើម្បីដើ​រ​ចេ​ញ​ពី​គេ​ ដើម្បីទៅ​រក​អ្ន​ក​ផ្សេង​ទៀត​ ដែល​យើ​ងចូ​ល​ចិ​ត្ត។​

សាវ័កប៉ុ​ល​បា​នប​ង្រៀ​នយើ​ង​ ឲ្យ​មាន​ទំ​នា​ក់​ទំនង​ជា​មួយ​បង​ប្អូ​ន​​​​ប្រុសស្រីក្នុងព្រះគ្រី​ស្ទ ​ដោយសេ​ចក្តី​ស្រ​ឡា​​ញ់។ តាម​ពិត គាត់បា​ន​ប្រាប់​យើ​ង​ “ឲ្យមា​ន​​គំ​និត មាន​​សេច​ក្តី​​ស្រឡាញ់​​តែ​​​១ ទាំង​​រួ​ប​រួ​ម​​ចិ​ត្ត​​គ្នា ហើយ​​គិត​​​តែ​​ផ្លូវ​​១​​ដូច​​គ្នា” ហើយ “ត្រូវ​​ស្វែ​ង​​រ​ក​​ចំ​ពោះ​​អ្ន​ក​​ដ​ទៃ​​​ផង” ព្រមទាំ​​ង “​មាន​​គំនិត​​គិត​​​ដូ​ច​​ជា​​​ព្រះ​គ្រីស្ទ​យេ​ស៊ូ​វ​​វិ​ញ”(ភីលីព ២:២-៥)។

ចូរគិ​តអំ​ពី​កា​រ​នេះ​ចុះ។​ ព្រះ​យេស៊ូ​វ​បា​ន​លះប​ង់​សិ​រី​ល្អ​ និងអ​ភ័យ​ឯក​សិទ្ធិ​រប​ស់ទ្រ​​ង់ ដើម្បី​យើងរា​ល់គ្នា​ ទ្រង់​បាន​សម្រេ​ច​ព្រះ​ទ័​យ រស់​នៅ​ជា​អ្ន​ក​ប​ម្រើ ​ហើយ​បាន​ស​ង​ថ្លៃ​លោះ​ ដោយ​ការ​លះបង់ដ៏​ខ្ព​ស់​បំផុ​ត​ ដើម្បី​ឲ្យ​យើង​មា​ន​ទំ​នាក់​ទំ​ន​ងដែ​ល​ពេ​ញដោយ​អំ​ណរ ជា​មួយ​​ទ្រង់(មើល ហេព្រើ ១២:២)។ ហើយ​​ទ្រង់​បា​ន​ធ្វើការ​ទាំ​ង​អ​ស់​នេះ ទោះបី​ជា​យើ​​ងក្លា​​យជា​មនុ​ស្សដែល​គួរ​ឲ្យ​​ធុញ​ទ្រាន់​​យ៉ាងណា​​ក៏​​​ដោយ​(រ៉ូម ៥:៨)។

ដូច​នេះ​ ពេ​ល​ដែ​ល​​អ្ន​កបា​ន​​ចំ​​ណា​​​យ​ពេល​​​ ជា​មួ​​យ​​​នរ​​​ណា​​ម្នា​ក់ ដែល​ពិបា​កចុះ​​សម្រុងជាមួយអ្ន​កដ​ទៃ​ ចូរ​ទូលសូ​មឲ្យព្រះ​យេស៊ូវ​​ជួយ…

សរសើរព្រះ ដែលបាន ដាក់ព្រំដែន

ក្នុង​អំឡុង​ពេល​ដែល​ខ្ញុំ​បាន​ធ្វើ​ការ​ជាមួ​យ​អ្នក​ដទៃ ខ្ញុំ​មិន​ដែល​បាន​ជួប​នរណា​ម្នាក់ ដែល​មាន​ជីវិត​ខ្ទេច​ខ្ទាំ ដោយ​សារ​ខ្លួនបាន​ធ្វើ​តា​ម​បញ្ញិត្តិ​របស់​ព្រះឡើ​យ។ ប៉ុន្តែ ជា​ញឹក​ញាប់ ពេល​ដែ​​ល​យើង​និយាយ​ប្រាប់​គេ ឲ្យ​រ​ស់នៅ​តាមផ្លូវ​របស់​ព្រះ នោះ​គេ​បែរ​ជា​យល់​ថា យើង​កំពុង​បំ​បិទ​សិទ្ធិ​សេរី​ភាព​របស់​គេ​ហើយ ព្រោះ​គេ​យល់​ថា សេរីភាព​របស់​មនុស្ស​ម្នា​ក់​ៗ គឺ​ជាសិ​ទ្ធិដែ​ល​គ្មាន​នរណា​អាច​ដក​ហូត​បាន​​ឡើយ។​ ហើយ​អ្នក​ណា​ដែល​និ​យាយ​ស្តី​ តាម​ព្រំដែ​ន​កំណត់​របស់​ព្រះ អ្នក​នោះមុខ​ជា​នឹង​ត្រូវគេ​ប​ន្តោស​ថា បាន​និយាយ​ស្តី​ហួស​ព្រំដែន​ហើយ។

ប៉ុន្តែ ពេល​ដែល​មនុ​ស្ស​យើង​ កំពុង​ការពា​រ​សេរី​ភាព​របស់​ខ្លួន តាម​របៀប​នេះ ពួក​គេ​ក៏​គួរ​តែក​ត់​សំគាល់​ថា សង្គម​របស់​យើង​សព្វ​ថ្ងៃ កំពុង​តែ​មាន​ពេញ​ទៅដោយ​ភាព​ឥតន័យ និង​ភាព​អស់​សង្ឃឹម​ដ៏​គួរ​ឲ្យ​ខ្លាច។ រាស្រ្ត​របស់​ព្រះ ​គួរតែ​មាន​ការ​យល់​ដឹង អំពី​ព្រំ​ដែន​នៃ​ការ​ប្រ​ព្រឹត្ត តាម​របៀប​ខុស​ពី​លោ​កិយ។ យើង​ត្រូវ​មាន​ការ​យល់​ដឹង​ ដូច​អ្នក​និពន្ធ​ទំនុក​ដំកើង​ដែរ ដោយ​យល់​ថា ជីវិត​ដែល​មាន​ពរ ជា​ជីវិត​ដែល​អរ​សប្បាយ​នឹង​ក្រឹត្យ​វិន័យ​នៃ​ព្រះ​(១:២) គឺ​មិន​ត្រូវ​រ​ស់នៅ​ដូ​ច​អ្នក​ដែល “ដើ​រ​​តា​ម​​ដំបូន្មាន​របស់​មនុស្ស​អាក្រក់ ឬ​ឈរ​នៅ​ក្នុង​ផ្លូវ​របស់​មនុស្ស​មាន​បាប”ឡើយ(ខ.១)។ អ្នក​ជឿព្រះ​យេស៊ូវ​ត្រូវ​​ដឹង​ថា​ ព្រះ​បា​ន​ដាក់​ព្រំ​ដែន​កំណត់​ឲ្យ​យើង តែ​មិន​មែន​ដើម្បី​ដក​យក​សុភ​មង្គល ចេញ​ពី​ជីវិត​របស់​យើង​ទេ។ ផ្ទុយ​ទៅវិ​ញ ព្រំ​ដែន​នោះ ជា​របង​ដ៏​បរិសុទ្ធ ​ដែលបា​ន​សង់​ព័ទ្ធ​ជុំវិ​ញ​យើង ដើម្បី​ជួយ​ឲ្យយើ​ងជៀ​សផុ​ត ពី​ការ​បោក​បញ្ឆោត និង​បញ្ហា​ដែលកើត​ឡើង​ពី​ការ​រស់​នៅ តាម​តែ​ទំនើង​ចិត្ត​របស់​ខ្លួន។​

បើ​សិន​ជា​លើក​ក្រោយ អ្នក​បាន​ជួប​ការ​ល្បួង​​ឲ្យដើ​រ​ហួស​ព្រំ​ដែន​របស់​ព្រះ សូម​នឹក​ចាំ​អំពី​គោល​បំណង​ដែល​ទ្រង់​មាន នៅ​ក្នុង​ការ​ដាក់​រប​ងទាំ​ងនោះ​។ សូម​យើង​សម្រេច​ចិត្ត អរ​ព្រះ​គុណ​ព្រះ ដែល​បាន​ដាក់​ព្រំដែន​ទាំង​នោះ ព្រម​ទាំង​​បាន​ប្រ​ទាន​ពរ​យើង តាម​រយៈ​រ​បង​ទាំង​នោះ។—Joe Stowell

ផ្ទៃមេឃប្រកាស

ពេល​ដែ​ល​អ្នក​បាន​គយ​គន់​មើល​ផ្ទៃ​មេឃ​ពេល​រាត្រី​បាន​តែប​ន្តិច នោះ​អ្នក​​អាច​ស្ញើច​សរសើរ​ភាព​អស្ចារ្យនៃ​ស្នា​ព្រះ​ហស្ត​របស់​ព្រះ។ កញ្ចំ​ផ្កាយ​កា​ឡាក់​ស៊ី​ដ៏​ច្រើន​សណ្ឋិត ដែល​លាត​សន្ធឹ​ងក្នុ​ង​ផ្ទៃ​មេឃ​ដ៏​ធំ​ល្វឹង​ល្វើយ ​និង​រូប​ធាតុ​ពពក​នៃ​កញ្ចំ​ផ្កាយ​មីលគីវេ(Milky Way)​ របស់យើង បានរំឭកយើង អំពីស្នាព្រះហស្តដែលគួរឲ្យពិចពិលរមិលមើល និងអំ​ពីព្រះ​រា​ជ​កិច្ច​​ ដែល​​ព្រះ​យេស៊ូវទ្រង់​បាន​ធ្វើ ដើម្បី​ទ្រទ្រង់​របស់​ទាំង​អស់​នោះ​​ ឲ្យ​​ស្ថិត​ស្ថេរ​នៅ​(កូល៉ុស ១:១៦-១៧)។ ពេល​យើង​គយ​គន់​ស្នា​ព្រះ​ហស្ថ​ទ្រង់ យើង​ហាក់​ដូច​ជា​ទស្ស​និក​ជន ដែល​កំពុង​អង្គុ​យ​នៅ​កៅ​អី​ជួរ​ខាងមុខ ក្នុង​រោង​មហោ​ស្រព​នៃ​អំណាច​ចេស្តា​ ដ៏​ប៉ិន​ប្រសប់​របស់​ព្រះ។

ប៉ុន្តែ ផ្ទាំង​ទស្ស​នីយ​ភាព​នៅ​ពេ​លយ​ប់ ដែល​យើង​បាន​ឃើញ មិន​អាច​ប្រៀបផ្ទឹ​ម​នឹង​សិរីល្អ ដែល​ព្រះ​ទ្រង់​បាន​បង្ហាញ ពេល​ដែល​ទ្រង់​បាន​ចាត់​ព្រះ​រាជ​បុត្រា​ទ្រង់ ឲ្យ​ចុះ​មក​ស្ថាន​មនុ​ស្ស​លោកឡើ​យ។ ពេល​ដែល​ពួក​អ្នក​គង្វាល​ចៀម​ កំពុង​យាម​ហ្វូ​ង​ចៀម​រប​ស់​ខ្លួន​​ ផ្ទៃ​មេឃ​ស្រាប់​តែ​មាន​ពន្លឺ​ភ្លឺ​ផ្លេក ដោយ​សារ​មាន​ពួក​ទេវ​តា​លេច​មក​សរសើរ​ដំកើ​ងព្រះ​ ដោយ​ពាក្យថា​ “សួស្តី​​ដ​ល់​​​ព្រះ​​នៅ​ស្ថាន​ដ៏​ខ្ពស់​បំផុត”(លូកា ២:១៤)។

សូម្បី​តែ​ពួក​ហោរា​ដែល​មក​ពី​បរទេស ក៏​បាន​មក​ ហើយ​ថ្វាយ​បង្គំ​ព្រះដ៏ជា​ម​​ហា​ក្សត្រ ពេល​ដែល​ព្រះទ្រ​ង់បាន​ដាក់​ផ្កាយ​ដ៏​ភ្លឺ​ចិញ្ចាច​នៅ​ទិស​ខាង​កើត សម្រាប់​នាំ​ផ្លូវ​ពួ​ក​គេ​ឲ្យ​មក​ភូមិ​បេថ្លេ​ហិម។

“ផ្ទៃ​មេឃ​សម្តែង​ពី​សិរីល្អ​នៃ​ព្រះ” នាពេលរាត្រី(ទំនុកដំកើង ១៩:១) ប៉ុន្តែ មិន​ដែល​ធ្លាប់​បាន​សម្តែង​បាន​ច្បាស់ ដូច​ពេល​ដែល​មាន​សេចក្តី​ប្រកា​ស​ថា ព្រះ​អទិក​រ​នៃ​សក​លោក​នេះ​ទ្រង់​ស្រឡាញ់​យើងដ៏ម្ល៉េះ បាន​ជា​​ទ្រង់​យាង​ចុះម​ក​ក្នុង​ភព​ផែនដី​នេះ ដើម្បីជួយ​សង្គ្រោះយើ​ង​ឲ្យ​រួច​ពី​បា​​ប​​។ ថ្ងៃ​ក្រោយ ពេល​អ្នក​មាន​ការស្ងើ​ច​សរសើរ​ ចំពោះ​ហ្វូង​ផ្កាយ​លើ​មេឃ សូម​នឹក​ចាំ​ អំពី​ការ​នេះចុះ​!—Joe Stowell

ទៅតាមផ្លូវមួយណា?

ការ​សួរ​រក​ផ្លូវ មិន​មែន​ជា​អ្វីដែ​លខ្ញុំ​ចូ​លចិ​ត្ត​ធ្វើនោះ​ឡើយ ។ ពេល​ខ្ញុំ​វង្វេង​ផ្លូវ ខ្ញុំ​តែ​ង​តែ​គិត​ថា បើ​សិន​ជា​ខ្ញុំ​ខំបន្ត​រក​ផ្លូវដោ​យ​ខ្លួន​ឯង​ឲ្យ​យូរ​បន្តិច​ទៅ នោះ​ខ្ញុំ​នឹង​រក​ឃើញផ្លូវ​ជា​មិន​ខាន​ទេ។ ប៉ុន្តែ ភរិយា​របស់​ខ្ញុំ​គឺ ម៉ាតេ(Martie) តែង​តែ​ឆាប់​សួរ​រក​ផ្លូ​វ ហើយ​យល់ថា​ ខ្ញុំ​មិន​ព្រម​ទទួលស្គា​ល់ថា ខ្លួន​ឯង​មិន​អាច​​រកផ្លូវ​ធ្វើ​ដំណើរ​ឃើញ​នោះ​ឡើយ។ នៅ​ទី​បំផុត នាង​ជា​មនុស្ស​ដែល​ឆ្លាត​ជាង​ខ្ញុំ ព្រោះ​នាង​អាច​រក​ផ្លូវ​ទៅ​ធ្វើ​ដំណើរ​បាន​យ៉ាង​ឆាប់​រហ័ស ដោយគ្មានការព្រួយបារម្ភ​អ្វី​ឡើយ ខណៈ​ពេល​ដែល​ខ្ញុំ​នៅ​តែ​មិន​អាច​រក​ផ្លូវ​ឃើញ​ដោយ​ខ្លួន​ឯង។​

ការ​គិត​ថា ខ្លួន​ឯ​ងជា​មនុ​ស្ស ដែល​ឆ្លា​តល្ម​មនឹ​ង​អាច​ត្រួសត្រាយ​ផ្លូវ​ដោយខ្លួន​ឯងបាន​ គឺ​ប្រាស​ចាក​នឹង​ការដាស់​តឿន​របស់​ព្រះគ​ម្ពីរ ដែល​បាន​ចែង​ថា “មាន​ផ្លូវ​មួយ​ដែល​មើល​ទៅ​ដូច​ជា​ត្រឹម​ត្រូវ​ល្អ ដល់​មនុស្ស តែ​ចុង​បំផុត​នៃ​ផ្លូវ​នោះ គឺ​ជា​សេចក្តី​ស្លាប់”(សុភាសិត ១៦:២៥)។ ពេល​យើង​ទៅ​ដល់​ផ្លូវ​បំបែក ក្នុង​ដំណើរ​នៃ​ជីវិត យើង​ចាំបា​ច់ត្រូ​វ​ឈប់​សិន ដើម្បី​ទូល​សូម​ឲ្យ​ព្រះ​អម្ចាស់​បង្ហាញ​ផ្លូវ​ដល់យើង “ដ្បិត​​អស់​ទាំង​ផ្លូវ​របស់​ព្រះយេហូវ៉ា​សុទ្ធ​តែ​ទៀង​ត្រង់”(ហូសេ ១៤:៩)។

ជីវិត​មនុស្ស​គឺ​ជា​ការ​ធ្វើដំ​ណើរ ដែល​ត្រូវ​មាន​ទិ​សដៅ​។ ជា​ការ​ចាំ​បា​ច់​ខ្លាំង​ណាស់ ដែល​យើង​ត្រូវ​​អនុញ្ញាត​​ឲ្យ​​ព្រះ​​ដឹក​​នាំ​ជី​វិ​ត​​យើង ឆ្ពោះទៅ​រ​ក​​ទំនាក់​ទំ​នង​​ដ៏​​​មាន​ពរ និង​សុខ​សាន្ត ទៅ​រក​​កា​រសម្តែងចេ​ញនូ​វ​សេចក្តី​ស្រឡាញ់ និង​ការ​បម្រើដ៏​មា​នន័​យ ទៅរក​កា​រពិ​សោធន៍​​ជា​មួ​យ​ព្រះ និង​ទៅរ​កគោ​លដៅ​សំ​ខាន់​ៗ​ជា​ច្រើន​ទៀត។

ការ​សុំ​ឲ្យ​ព្រះបង្ហាញ​ទិស​ដៅដ​ល់យើ​ង គឺ​មិន​គ្រាន់​តែ​ជាគំ​និត​ល្អប៉ុ​ណ្ណោះទេ​ តែ​ថែម​ទាំង​មាន​សារៈ​សំខាន់​ណាស់។ “ចូរ​​ទី​​ពឹង​ដល់​ព្រះយេហូវ៉ា​ឲ្យ​អស់​អំពី​ចិត្ត … នោះ​ទ្រង់​នឹង​ដំរង់​អស់​ទាំង​ផ្លូវ​ច្រក​របស់​ឯង”(សុភាសិត ៣:៥-៦)។—Joe Stowell

អំណររបស់ព្រះដ៏សប្បុរស

ថ្មី​ៗ​នេះ ខ្ញុំ​បាន​ដើ​រចូ​លក​ន្លែង​ទទូល​ភ្ញៀវ​របស់​សណ្ឋា​គា​រ​មួយ ដែល​មាន​កា​រតម្រៀប​ផ្កាស្រ​ស់ សម្រាប់​ធ្វើ​ការ​តាំង​លម្អរ​ដ៏​ធំ​បំផុត ដែល​ខ្ញុំ​មិន​ធ្លាប់​ឃើញ​ពី​មុ​ន​មក។ ការ​តាំង​លម្អរ​នេះ​រំលេច​ទៅ​ដោយ​ពណ៌​ចម្រុះ ដែល​មាន​ការ​រៀប​ចំ​យ៉ាង​ល្អ​ឥត​ខ្ចោះ ហើយក៏​ប​ង្ហើរ​ក្លិន​ដ៏​ក្រអូ​ប​អស្ចារ្យ​ផង​។ សម្រស់​រប​ស់​វា​បា​ន​ធ្វើ​ឲ្យ​ខ្ញុំ​មិន​អាច​ឈា​ន​ជើ​ង​ដើរ​ទៅមុ​ខ​ទៀត ហើយ​ខ្ញុំ​ក៏​ប​ន្តគ​យគ​ន់ទាំ​ង​ស្ងើច​​វា ​អស់​មួយ​រយៈ​ពេល​។ ការ​នេះបា​ន​ធ្វើ​​ឲ្យ​ខ្ញុំដឹ​ង​ថា ខ្ញុំ​កំពុង​តែ​ជាប់​ចិត្ត​នឹង​របស់អ្វី​ដែល​មាន​ភា​ព​ពេ​ញប​រិបូរ។ សូម​យើ​ង​គិត​អំពីសម្រស់​ដ៏​ទាក់​ទា​ញ​នៃចា​ន​ដ៏​ធំ​មួយ ដែល​មាន​ពេ​ញ​ដោយ​ផ្លែឈើច​ម្រុះ​ព​ណ៌ ឬគិ​តអំ​ពី​​តុ​បាយ ដែល​មាន​ដា​ក់​នុំ​បួន​ប្រាំដុំ​ សម្រាប់​ញាំ​លាង​មាត់​យ៉ាង​ស​ប្បាយ​រីក​រាយ បន្ទាប់​ពី​បាន​ញាំអា​ហា​រ​ដ៏​បរិបូណ៍ នៅថ្ងៃ​បុ​ណ្យអ​រ​​ព្រះ​គុណ។

ពេល​ដែល​ខ្ញុំ​គិ​ត​អំ​ពីអំ​ណរ​​ដែល​កើ​ត​ចេញ​ពី​ភា​ព​ពេញ​បរិបូរ ខ្ញុំ​ក៏​បា​ន​នឹក​ចាំ​អំ​ពី​សេ​ចក្តី​សប្បុរស​រ​បស់​ព្រះ។​ ទ្រង់​បាន​ធ្វើ​ឲ្យពែ​ងរ​បស់​យើង​ហូរ​ហៀរ(ទំនុកដំកើង ២៣:៥)។ ទ្រង់​“​​អាច​នឹ​ង​ធ្វើ​ហួស​សន្ធឹក លើស​ជាង​អស់​ទាំង​សេចក្តី​ដែល​យើង​សូម ឬ​គិត​ក្តី”(អេភេសូរ ៣:២០)។ ព្រះ​គុណ​រ​ប​ស់​ទ្រង់​​មាន​ភាព​គ្រប់​គ្រាន់​ជា​និច្ច សម្រាប់​ការ​លំបាក​គ្រប់​យ៉ាង ដែល​មាន​ក្នុ​ងជី​វិ​ត(២កូរិនថូស ១២:៩) ហើយ​ទ្រង់​ជា​ឪពុ​ក​ដែ​លឲ្យ​ពួ​ក​បា​វ​ស​ម្លាប់​កូន​ចៀម​​ធា​ត់ល្អ ហើយ​យក​អា​វដែ​ល​ល្អ​បំ​ផុត​ចេញ​មក ដើម្បី​ជប់​លៀ​ង​ឲ្យ​កូនពៅ​វង្វេង ដែល​បាន​​ត្រលប់​មក​ផ្ទះ​វិញ(មើល​លូកា ១៥:២០-២៤ )។

ហេតុ​នេះ​ហើយ​បា​ន​ជា​អ្ន​កនិពន្ធ​បទ​គម្ពី​រទំ​នុក​​ដំ​កើង​ បាន​​ថ្លែង​ដោយ​អំ​ណរ​​ថា “ឱ​​ព្រះ​​អង្គ​អើយ សេចក្តី​​សប្បុរស​នៃ​ទ្រង់​ថ្លៃ​វិសេស យ៉ាង​ណា​ហ្ន៎ ពួក​មនុស្ស​លោក​ក៏​ជ្រក​នៅ​ម្លប់​នៃ​ស្លាប​ទ្រង់  គេ​នឹង​បាន​ឆ្អែត ដោយ​របស់​ដ៏​បរិបូរ​ក្នុង​ដំណាក់​ទ្រង់ ហើយ​ទ្រង់​នឹង​ឲ្យ​គេ​ផឹក​ពី​ទន្លេ​នៃ​សេចក្តី​អំណរ​របស់​ទ្រង់”(ទំនុក​ដំកើង ៣៦:៧-៨)។ ព្រះ​នៃយើ​ង​មាន​សេចក្តី​សប្បុរស​ជា​បរិបូរ។ សូម​ឲ្យ​យើង​ពោល​សរសើរ​ទ្រង់ សម្រា​ប់សេចក្តី​មេត្តាដ៏​លើ​សល​ប់​របស់​ទ្រង់។–Joe Stowell